にほんごをまなぼう

介護かいご技能実習生きのうじっしゅうせいのための日本語習得にほんごしゅうとくへのみち~とは

“Nihongo o Manabou / នាំគ្នារៀនភាសាជប៉ុន” គឺជាកម្មវិធីនៅលើគេហទំព័រដែលត្រូវបានបង្កើតឡើងក្នុងគោលដៅផ្តល់ជាជំនួយដល់ការរៀបចំបរិស្ថានសិក្សាសម្រាប់ការរៀនភាសាជប៉ុនរបស់កម្មសិក្សាការីដែលត្រូវបានទទួលចូលសិក្សាជំនាញបច្ចេកទេសខាងផ្នែកមើលថែទាំ ដើម្បីធ្វើអោយការសិក្សាជំនាញបច្ចេកទេសរបស់ពួកគេអាចប្រព្រឹត្តទៅបានដោយរលូន។ កម្មសិក្សាការីជំនាញបច្ចេកទេសខាងផ្នែកមើលថែទាំភាគច្រើន ប្រើប្រាស់កម្មវិធីនេះសម្រាប់ការសិក្សាដើម្បីប្រឡងជាប់នៅក្នុងការប្រឡងធ្វើតេស្តសមត្ថភាពភាសាជប៉ុនកម្រិត“N3” ដោយកម្មវិធីនេះជួយធ្វើអោយពួកគេអាចសិក្សាភាសាជប៉ុនបានដោយឯករាជ្យ។ យើងសង្ឃឹមថាសមត្ថភាពប្រាស្រ័យទាក់ទងដោយប្រើភាសាជប៉ុនរបស់កម្មសិក្សាការីនឹងរីកចម្រើនឡើង ធ្វើអោយការសិក្សាជំនាញបច្ចេកទេសក៏អាចប្រព្រឹត្តទៅបានដោយរលូន ហើយពួកគេអាចយកបច្ចេកទេសមើលថែទាំដែលពួកគេបានរៀនចេះពីប្រទេសជប៉ុនទៅអនុវត្តនៅប្រទេសកំណើតរបស់ខ្លួនបាន។

របៀបប្រើប្រាស់ (វិធីប្រើ)

※ ចំណុចត្រូវចងចាំំ
ដោយសារចាំបាច់ត្រូវព្រីនចេញជាក្រដាសនិងបើកកម្មវិធីដើម្បីស្តាប់សម្លេង យើងសូមណែនាំអោយអ្នកប្រើប្រាស់គេហទំព័រនេះនៅលើកុំព្យូទ័រ។

1.ការត្រៀម

របៀបប្រើប្រាស់ (វិធីប្រើ)

1)នៅពេលអ្នកចុចប៊ូតុងសំណួរប្រឡងសាកល្បង អ្នកនឹងឃើញសំណួរប្រឡងសាកល្បងសម្រាប់មុខវិជ្ជាប្រឡងនីមួយៗ (រួមមាន ក្រដាសសំណួរ ក្រដាសចម្លើយ ចម្លើយត្រឹមត្រូវ សម្រាប់សំណួរស្តាប់គឺមានសម្លេងដើម្បីប្រើនៅក្នុងការស្តាប់)។ ជាដំបូង សូមអ្នកទាញយកក្រដាសសំណួរនិងក្រដាសចម្លើយ តាមការណែនាំដូចខាងក្រោម។


របៀបប្រើប្រាស់ (វិធីប្រើ)

2)ចុចប៊ូតុងក្រដាសសំណួរ ដើម្បីទាញយកសំណួរប្រឡង()។

)សំណួរប្រឡងបែងចែកជា 3។
ជាសំណួរទាក់ទងនឹងអក្សរខាន់ជិនិងវាក្យសព្ទ។
ជាសំណួរទាក់ទងនឹងវេយ្យាករណ៍និងអំណាន។
ជាសំណួរទាក់ទងនឹងការស្តាប់។ សូមអ្នកស្តាប់សម្លេង រួចឆ្លើយសំណួរ។ សម្រាប់សម្លេង សូមអ្នកចុចប៊ូតុងសម្លេង(MP3) ដើម្បីទាញយក ហើយបើកស្តាប់ឯកសារសម្លេងនោះនៅលើកុំព្យូទ័ររបស់អ្នក។

(1) 言語知識げんごちしき (文字もじ語彙ごい) 30ぷん
(2) 言語知識げんごちしき (文法ぶんぽう)・読解どっかい 60ぷん
(3) 聴解ちょうかい 35ふん
合計ごうけい 125ふん

របៀបប្រើប្រាស់ (វិធីប្រើ)

3)ចុចប៊ូតុងក្រដាសចម្លើយ ដើម្បីទាញយកក្រដាសចម្លើយ() ។ ក្រោយពីទាញយករួចហើយ សូមអ្នកព្រីនក្រដាសចម្លើយនោះ។

)ក្រដាសចម្លើយ បែងចែកជា 3។

2. ការអនុវត្តការប្រឡង

របៀបប្រើប្រាស់ (វិធីប្រើ)

1)សូមអ្នកពិនិត្យមើលពេលវេលានៃការប្រឡងអោយបានច្បាស់លាស់។ នៅពេលអ្នកត្រៀមរួចរាល់ហើយ សូមចាប់ផ្តើមការប្រឡង។


2)សម្រាប់សំណួរស្តាប់ សូមអ្នកចុចប៊ូតុងសម្លេង (MP3) ដើម្បីទាញយក ហើយបើកស្តាប់ឯកសារសម្លេងនោះនៅលើកុំព្យូទ័ររបស់អ្នក។

(នៅពេលអ្នកបើកស្តាប់ឯកសារសម្លេងដែលអ្នកបានទាញយក ជាធម្មតា វានឹងចាប់ផ្តើមដំណើរការនៅលើកម្មវិធីសម្លេងដែលត្រូវនឹងឯកសារនោះបានល្អជាងគេ។ ប្រសិនបើអ្នកមានការលំបាកក្នុងការបើកស្តាប់ឯកសារសម្លេង សូមអ្នកស្វែងរកដំណោះស្រាយនៅលើគេហទំព័ររបស់ក្រុមហ៊ុន Microsoft ឬ ក្រុមហ៊ុន Apple ជាដើម។)

3. ការដាក់ពិន្ទុ

របៀបប្រើប្រាស់ (វិធីប្រើ)

1)ចុចប៊ូតុងចម្លើយត្រឹមត្រូវពីផ្នែកសំណួរប្រឡងសាកល្បង ដើម្បីទាញយកចម្លើយត្រឹមត្រូវ()។

)ចម្លើយត្រឹមត្រូវ បែងចែកជា 3។


2)ព្រីននិងពិនិត្យមើលចម្លើយត្រឹមត្រូវ ដោយផ្ទៀងផ្ទាត់ចម្លើយទាំងនោះជាមួយនឹងចម្លើយរបស់អ្នក ហើយគូសសញ្ញារង្វង់ឬខ្វែង។


3)បន្ទាប់ពីអ្នកបានពិនិត្យមើលចម្លើយត្រឹមត្រូវអស់ហើយ សូមអ្នករាប់ចម្លើយដែលអ្នកបានឆ្លើយត្រូវ។

4.ការកត់ត្រានៅលើក្រដាសពិន្ទុ

របៀបប្រើប្រាស់ (វិធីប្រើ)

1)ចប៊ូតុងក្រដាសពិន្ទុពីផ្នែកសំណួរប្រឡងសាកល្បង ដើម្បីទាញយកក្រដាសពិន្ទុ ()។

)ក្រដាសពិន្ទុ មានតែ 1ប៉ុណ្ណោះ។


2)ព្រីនក្រដាសពិន្ទុ។


3)សរសេរចំនួនចម្លើយដែលអ្នកបានឆ្លើយត្រូវនៅលើក្រដាសពិន្ទុ នៅក្នុងប្រលោះ“ចំនួនចម្លើយដែលអ្នកបានឆ្លើយត្រូវ”។


4)សរសេរភាគរយនៃការឆ្លើយត្រូវរបស់អ្នកនៅលើក្រដាសពិន្ទុ (តើអ្នកឆ្លើយត្រូវបានប៉ុន្មាន%) នៅក្នុងប្រលោះ“លទ្ធផល” ។

5.ការពិនិត្យមើលដំបូន្មានសម្រាប់ការសិក្សា

របៀបប្រើប្រាស់ (វិធីប្រើ)

1)សូមអ្នកអានត្រង់ចំណុចដំបូន្មានសម្រាប់ការសិក្សា ផ្អែកទៅលើលទ្ធផលពិន្ទុរបស់អ្នក។

6.គេហទំព័រសិក្សាភាសាជប៉ុន

របៀបប្រើប្រាស់ (វិធីប្រើ)

1)ចុចប៊ូតុងបណ្តុំគេហទំព័រសិក្សា។ សូមអ្នកប្រើប្រាស់គេហទំព័រសិក្សានិងកម្មវិធីដែលផ្តល់ភាពងាយស្រួលផ្សេងៗ ដើម្បីបន្តរៀនភាសាជប៉ុនតទៅមុខទៀត។

模擬もぎ試験問題しけんもんだい

以下いかより、模擬もぎ試験問題しけんもんだいをダウンロード、印刷いんさつし、試験しけん実施じっししてみてください。

学習がくしゅうアドバイス

以下いかより、模擬もぎ試験しけん結果けっかをふまえ、学習がくしゅうアドバイスを確認かくにんしてみてください。

全体ぜんたいアドバイス

スコアシートの全体ぜんたい成績せいせき沿って、学習がくしゅうアドバイスを確認かくにんしてください

科目別かもくべつアドバイス

スコアシートの試験科目別しけんかもくべつ成績せいせき沿って、学習がくしゅうアドバイスを確認かくにんしてください




បណ្តុំគេហទំព័រសិក្សាដើម្បីការសិក្សាជាបន្តបន្ទាប់








トップ